ការស្រាវជ្រាវរកជាសាធារណៈ គឺជាការស្វែងរកំណត់ត្រា និងព័ត៌មានទាក់ទងនឹងលិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា ដែលបានដាក់តម្កល់នៅក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា។ អ្នកប្រើប្រាស់ទាំងអស់អាចធ្វើការស្រាវជ្រាវរកជាសធារណៈបាន តាមរយៈ ៣ វិធីសាស្ត្រដូចខាងក្រោម៖
១. លេខតម្កល់លិខិតជូនដំណឹង
- អ្នកប្រើប្រាស់ទាំងអស់អាចស្រាវជ្រាវរកកំណត់ត្រា និងព័ត៌មាន ដោយគ្រាន់តែបញ្ចូលលេខតម្កល់លិខិតជូនដំណឹង។ ប្រសិនបើមានកំណត់ត្រា ឬ ព័ត៌មានទាក់ទងនឹងលេខ តម្កល់លិខិតជូនដំណឹងនោះ ព័ត៌មានទាំងអស់នឹងបង្ហាញភ្លាមៗតែម្តង។Preview
២. ព័ត៌មានរបស់កូនបំណុល
- ការស្រាវជ្រាវរកតាមរយៈព័ត៌មានរបស់កូនបំណុលអាចធ្វើបានតាមរយៈព័ត៌មានដូចខាងក្រោម៖
- ប្រភេទកូនបំណុល៖ កូនបំណុលត្រូវបានបែងចែកចេញជា ៣ គឺ៖ ១. រូបវន្តបុគ្គល ២. នីតិបុគ្គល និង ៣. ជនបរទេស។
- ចំពោះកូនបំណុលជា រូបវន្តបុគ្គល អ្នកប្រើប្រាស់គ្រាន់តែបញ្ចូលអត្តសញ្ញាណរបស់កូនបំណុល ហើយធ្វើការស្រាវជ្រាវរក។Preview
- ចំពោះកូនបំណុលជានីតិបុគ្គល អ្នកប្រើប្រាស់អាចស្រាវជ្រាវរកកំណត់ត្រានិងព័ត៌មានទាក់ទងនឹងប្រតិបត្តិការដែលមានកិច្ចធានាបាន ដោយប្រើប្រាស់អត្ថលេខចុះបញ្ជីរបស់ក្រុមហ៊ុន។Preview
- ចំពោះកូនបំណុលជាជនបរទេស អ្នកប្រើប្រាស់អាចបញ្ចូលឈ្មោះ ឬ លេខលិខិតឆ្លងដែររបស់បុគ្គលដែលជាជនបរទេសនោះ។Preview
៣. លេខស៊េរីរបស់យានយន្ត
- ការស្រាវជ្រាវរកដោយប្រើប្រាស់លេខស៊េរីរបស់យានយន្ត មានលក្ខណៈពិសេស ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូល លេខតួ ឬ លេខម៉ាស៊ីន ដើម្បីធ្វើការស្រាវជ្រាវរក។Preview